គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និង រថយន្តស្លាប់ម្នាក់

0
169827

ត្បូងឃ្មុំ:គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាកស៊ីរូសពណ៌ខ្មៅសណ្ដោងរឺម៉កគ្មានស្លាកលេខបុកជាមួយ និង រថយន្តម៉ាក ASIA ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-9388 ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ០០ នាទីព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៧ ត្រង់ចំណុចភូមិ ច្រកច្របក់ ឃុំជប់ ស្រុកត្បងឃ្មុំ ខេត្តត្បូងឃ្មុំ ។បើកបរស្របទឹសគ្នាដោយរឺម៉កម៉ូតូបត់ឆ្វេងមិនបានមើលក្រោយបណ្ដាលអោយរថយន្តខាងលើនោះបុករឺម៉កម៉ូតូពីក្រោយពេញទំហឹង បណ្ដាលអោយអ្នកបើកបររម៉កម៉ូតូឈ្មោះ យ៉យ យាត ភេទប្រុស អាយុ ១៩ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិកំពង់ក្ដីលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។

ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ ព្រោះក្រោយកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចចរាចរណ៍ផ្លូវគោកធ្វើការវាស់វែងរួចបានអូសរថយន្ត និង ម៉ូតូខាងលើយកមករក្សាទុកនៅអធិកាដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ចំណែកសាកសព្វជនរងគ្រោះប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

IMG-20171109-WA0012_resized_1

IMG-20171109-WA0008_resized_1

IMG-20171109-WA0011_resized_1

IMG-20171109-WA0007_resized_1

IMG-20171109-WA0010_resized_1

Facebook Comments
Loading...